ព័ត៌មានជាតិ

កាន់លុយជិត៥០០០ដុល្លារ ដើរដូរក្នុងផ្សារ ត្រូវប៉ូលិសចាប់ខ្លួនបាន២នាក់

កោះកុង: ជនសង្ស័យ២នាក់បានកាន់លុយដុល្លារទាំងដុំៗ ជិត៥ពាន់ដើរដូរក្នុងផ្សារ ត្រូវកម្លាំងអធិការក្រុងខេមភូមិន្ទបានឃាត់ខ្លួននៅព្រឹកថ្ងៃទី២០ ខែសីហាឆ្នាំ២០១៦នេះ នៅចំណុចចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌល ឃាត់បានម្នាក់និងនៅចំណុចស្មាច់មានជ័យបានម្នាក់ទៀត។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំងនេះ គឺធ្វើឡើងក្រោយពីទទួលបានព័ត៌មានពីអាជីវករដូរលុយ និងសហការណ៍ជាមួយសមត្ថកិច្ច ទើបឈានទៅដល់ការឃាត់ខ្លួនបានជាបន្តបន្ទាប់។

ជនសង្ស័យទាំងពីរនេះ សមត្ថកិច្ចកំពុងធ្វើការសាកសួររកប្រភពថា តើបានប្រាក់ដុល្លារក្លែងក្លាយចេញពីណា ហើយមកធ្វើចរាចនៅក្នុងទឹកដីខេត្តកោះកុងនេះ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានលុយដុល្លារក្លែងក្លាយជិត៥០០០ដុល្លារ ជាប្រភេទក្រដាស១០០ដុល្លារ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕

photo_2016-08-20_12-28-25

មតិយោបល់