ព័ត៌មានជាតិ

ស្លាប់ទៀតហើយមុននេះ! រថយន្តឡើងខឿនទ្រូងផ្លូវនិងជ្រុលទៅបុកបង្កាន់ដៃស្ពានក្រឡាប់ផ្ងារជើង ស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល៤នាក់

ភ្នំពេញៈករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយសាររថយន្តឡើង ខឿនទ្រូងផ្លូវនិងជ្រុលទៅបុកបង្កាន់ដៃស្ពាន។

កើតហេតុនៅថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ២០១៧ វេលាម៉ោង៨​ និង៣០នាទីយប់ ត្រង់ចំណុចស្ពានគ្រួស លើផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តម៉ាកhyundai ពណ៌ខៀវស ពាក់លេខភ្នំពេញ 3A-6961 បើកបរដោយឈ្មោះ ភេទប្រុស(មិនទាន់ស្គាល់អត្តសញ្ញាណ ស្លាប់នៅកន្លែងកើតហេតុ) រួមដំណើរជាមួយមានគ្នា៤នាក់ ទី១ឈ្មោះសុន ធាន ភេទប្រុស អាយុ៣៦ឆ្នាំមានទីលំនៅភូមិអូអូន ឃុំតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ,ទី២ឈ្មោះឆែម លុច ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិចំបក់ ឃុំស្រយូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ,ទី៣ឈ្មោះ ស៊ឹម កំសាន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិតាប្រុក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្ត កំពង់ធំ ទី០៤ឈ្ធ្វើមោះ អាន ដឿយ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅ ឃំុជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ធ្វើដំណើរលើផ្លូវជាតិលេខ៥ទិសដៅពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ រថយន្តបានបើកលឿន ជ្រុលចង្កូត ឡើងខឿនផ្លូវនិងបុកបង្កាន់ស្ពានតែម្តង។បណ្តាលរបួសមនុស្ស២នាក់(របួសស្រាល២នាក់និងស្លាប់ម្នាក់)។

មូលហេតុបណ្តាលមកពី រថយន្តបើកបរលឿន៕

មតិយោបល់