ក្នុងជំនួបជើងរវាង Aston Villa និង មាន់ខ្នាយមាស Tottenham នៅ Villa Park អាជ្ញាកណ្តាលខ្សែបន្ទាត់ ម្នាក់ត្រូវបានអ្នកគាំទ្រម្នាក់បានគប់គ្រាប់បែកផ្សែងត្រូវនឹងអាជ្ញាកណ្តាលខ្សែបន្ទាត់។
ហេតុការណ៍នេះដែរបានកើតឡើង នៅនាទី ៣១ ខណៈដែល កីឡាករ Andros Townsend បានបំប៉ោងសំណាញ់ ក្លិប Aston Villa ហេតុដូច្នេះហើយអ្នកគាំទ្រក្រុម Tottenham ដែលសប្បាយចិត្តនោះ បានគប់គ្រាប់បែកផ្សែងចូលទៅទីលានបាល់ទាត់ តែគ្រាប់បែកផ្សែងនោះ បែរជាទៅត្រូវនឹងអាជ្ញាកណ្តាលខ្សែបន្ទាត់ David Bryan ទៅវិញ។
David Bryan ត្រូវបានក្រុមគ្រូពេទ្យ ធ្វើការពិនិត្យ មុននឹងដំណើរការប្រកួតចាប់ផ្តើម តែសំណាងល្អដែលអាជ្ញាកណ្តាលរូបនេះមិនមានផលប៉ះពាល់។ដោយឡែកក្រុមសន្ថិសុខក៏បានវែកមុខ ក្រុមអ្នកគាំទ្រដែលបង្ករអសកម្មនៅទីលាននេះ ។ ចុងបញ្ចប់នៃការប្រកួតនេះដែរ ក្លិប Aston Villa ចាញ់មាន់ខ្នាយមាសក្នុងលទ្ធផល ២ – ០ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់