ព័ត៌មានជាតិ

ជិះម៉ូតូលឿនហើយអត់ពាក់មួកសុវត្ថិភាពទៀត! ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យដួលបោកក្បាលស្លាប់ម្នាក់!

កំពត: ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បណ្តាលឲ្យម្នាក់ដួលបោកក្បាលស្លាប់មួយប៉ប្រិចភ្នែក និងម្នាក់ទៀតរងរបួស ក្រោយពីម៉ូតូ២គ្រឿងបានបុកគ្នាពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខសាលាខេត្តកំពត មាត់ព្រែកកំពត ក្នុងក្រុងកំពត ខេត្តកំពត។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតខាងលើនេះ មិនស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថាមានអាយុ ១៦ឆ្នាំ ស្នាក់នៅភូមិម៉ាក់ប្រាង្គ ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត ៕

មតិយោបល់