កាលពីថ្ងៃសុក្រម្សិលមិញមានហេតុការណ៍គ្រោះថ្នាក់ រថយន្តធុនតូច និងធំប្រមាណជា១២គ្រឿង បានបុកគរលើគ្នានៅតាមផ្លូវហាយវ៉េមួយខ្សែ នៅខេត្ត សានទុង ប្រទេសចិន បណ្តាលឲ្យអ្នកដំណើរចំនួន៩នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង និងអ្នកដំណើរចំនួន ៦៩នាក់ផ្សេងទៀតបានរងរបួស។
ប្រភពព័ត៌មានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងដោយសារតែអាកាសធាតុមិនល្អ គឺធ្លាក់ព្រិលខ្លាំងពេក ទើបបណ្តាលអោយអ្នកបើកបររថយន្ត មើលផ្លូវមិនបានច្បាស់នាំឲ្យកើតមានគ្រោះថ្នាក់បែបនេះឡើង។
ក្រោយហេតុការណ៍ កងកម្លាំងនគរបាលចរាចរ បានយករថយន្តស្ទួច ទៅស្ទួចរថយន្ត ចេញពីលើគ្នា ដើម្បីជួយសង្គ្រោះអ្នកដំណើរដែលបានរងគ្រោះជាប់នៅក្នុងរថយន្តដែល គរលើគ្នានោះ។
ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងដោយសារតែអ្នកបើកបររថយន្តទាំងនោះ បានបើកបររថយន្តក្នុងល្បឿនលឿនខ្លាំងពេក បំពាននឹងល្បឿនចរាចរណ៍ខណៈដែលធ្លាក់ព្រិលបែបនេះ៕
មតិយោបល់