ព័ត៌មានជាតិ

ចោរអស់លក្ខណ៍ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីប្លន់

បាត់ដំបង: សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ករណីប្លន់។

ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ត្រង់ចំណុចភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជនសង្ស័យទី១ឈ្មោះ យិន សារេន ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង (ចាប់ខ្លួន) និងទី២ឈ្មោះ អន សៅ ភេទប្រុសអាយុប្រហែល៤០ឆ្នាំ ទីលំនៅមិនពិតប្រាកដ (រត់គេចខ្លួន)។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យបានសារភាពថាខ្លួនបានរៀបចំផែនការប្លន់លើជនរងគ្រោះទាំង២នាក់នេះតាំងពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ជាមួយជនសង្ស័យម្នាក់ទៀតឈ្មោះ អន សៅ ភេទប្រុសអាយុប្រហែល៤០ឆ្នាំ ទីលំនៅមិនពិតប្រាកដ។ ដោយប្រើវិធីហៅទូរសព្ទអូសទាញជនរងគ្រោះដែលជាអ្នករកស៊ីគក់ជេម៉ូតូឲ្យទៅទិញម៉ូតូនៅចំណុចបត់រកាខាងត្បូង ឃុំខ្នាចរមាស ហើយស្ទាក់ប្លន់យកម៉តូនិងប្រាក់ប្រមាណជាង៣០០០ដុល្លា។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីសាកសួរនិងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់