ភ្នំពេញៈ ទូហ្គេមកុំព្យូទ័រចំនួន១២ទូ ត្រូវបានអជ្ញាធរខណ្ឌឬស្សីកែវ ចុះដកហូតនិងណែនាំឲ្យម្ចាស់ទីតាំងផ្អាកដំណើរការអាជីវកម្មរបស់ខ្លួន ដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ លោកប្រាជ្ញ សីហា អភិបាលរងខណ្ឌ លោកគល់ យី អធិការខណ្ឌ និងមន្ត្រីផ្សេងទៀត ដូចជាលោកចៅសង្កាត់រងទី២ ឃុយ សារុន លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលសង្កែទី១ នង សាបុង។
តាមអាជ្ញាធរឲ្យដឹងថានៅព្រឹកនេះបានចុះពិនិត្យទីតាំងទូហ្គេមណេតមួយកន្លែងក្នុងក្រុមទី៤ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ដោយពិនិត្យឃើញថាទីតាំងនេះពុំមានលិខិតអនុញ្ញាតបើកអាជីវកម្មត្រឹមត្រូវតាមច្បាប់ និងមានការលេងល្បែងស៊ីសង ទៀតនោះក្រុមការងារបានសម្រេចដកហូតសម្ភារៈទូហ្គេម និងកុំព្យូទ័រទាំងនេះទៅរក្សាទុកនៅសាលាខណ្ឌឬស្សីកែវ និងធ្វើការណែនាំម្ចាស់ទីតាំងឲ្យធ្វើការផ្អាកដំណើរការអាជីវកម្មរបស់ខ្លួន ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះតទៅ។
ក្នុងករណីរឹងរួស អាជ្ញាធរនិងមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
ទូហ្គេមកុំព្យូទ័រចំនួន១២ទូ ត្រូវបានអាជ្ញាធខណ្ឌឬស្សីកែវដកហូតយកទៅរក្សាទុកនៅសាលាខណ្ឌនៅវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី១៦ ខែមករាឆ្នាំ២០១៩៕
មតិយោបល់