កណ្តាលៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទធ្វើឲ្យខូចខាតដោយចេតនា។
កើតហេតុ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១រសៀល នៅចំណុច ផ្ទះរបស់ជនរងគ្រោះភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ម្ចាស់ផ្ទរងគ្រោះឈ្មោះ អ៊ុយ រ៉ន ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរ គ្រូបង្រៀន។ ចំណែកជនសង្ស័យឈ្មោះ សុខ ចាន់តារ៉ា ហៅនៅ ភេទប្រុស អាយុ៣៧ឆ្នាំ (មានសតិមិនប្រក្រតី) ស្នាក់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ។
មុនពេលកើតហេតុ ជនសង្ស័យមានសភាពស្រវឹងស្រា(មានសតិមិនប្រក្រតី)បានដើរតាមផ្លូវជិតកន្លែងកើតហេតុ ពេលឡានដឹកកុងតឺន័របើកដល់ស្រាប់តែជនសង្ស័យបានយកដុំថ្មគប់ធ្វើឲ្យអ្នកបើកបរខឹងក៏បាននាំគ្នាដេញវាយជនសង្ស័យបានស្រែកថាចោរៗឲ្យគេជួយ ហើយជនសង្ស័យបានរត់ទៅយកពូថៅដែលអ្នកលក់ពោតស្ងោរទុកនៅក្រោមគ្រែ រួចរត់ចូលទៅឡើងលើដំបូលបន្ទប់ទឹកជនរងគ្រោះធ្វើសកម្មភាពយកពូថៅវាយបំផ្លាញទ្វារបន្ទប់ និង
ជញ្ជាំងផ្ទះ រួចក៏ឡើងទៅវាយដំបូលផ្ទះរបស់ជនរងគ្រោះទៀតទើបជនរងគ្រោះរាយការណ៍ជូនសមត្ថកិច្ចចុះទៅអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបាន ហើយនាំមកសាកសួរនៅប៉ុស្តិ៍នគរបាលព្រែកហូរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានវាយបំផ្លាញជញ្ជាំងនិងដំបូលផ្ទះរបស់ជនរងគ្រោះប្រាកដមែន គឺដោយវាយដើម្បីមើលអ្នកដែលដេញតាមវាយខ្លួនដែលនៅខាងក្រោមតែប៉ុណ្ណោះ។ ចំពោះបញ្ហាគ្រឿងញៀនវិញខ្លួនមិនធ្លាប់ប្រើបាស់ឡើយគឺចេះតែផឹកស្រាជាប្រចាំ។
តាមការបំភ្លឺរបស់សាក្សីបានឲ្យដឹងថាជនសង្ស័យមានសតិមិនប្រក្រតីរយៈពេលប្រហែល១ឆ្នាំមកហើយ យូៗធ្វើទុកម្តងៗ។ បន្ទាប់មកក៏បានបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់