ភ្នំពេញៈ គូសង្សារវ័យក្មេង១គូ ចេញពីធ្វើការនាំគ្នាទៅអង្គុយលេងសួនច្បារមាត់ទន្លេក្បែរផ្សារាត្រី ត្រូវចោរ៤នាក់ភ្ជង់ប្លន់យកម៉ូតូម៉ាក Today បានសម្រេចដោយសុវត្ថិភាព។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា ម៉ូតូដែលត្រូវចោរប្លន់យកទៅដោយសុវត្ថិភាពនោះគឺម៉ាក Today។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានត្រឹមសោកស្ដាយ ព្រោះមិនដឹងថាធ្វើអ្វីកើត ដ្បិតអីក្រុមចោរនោះមានកាំភ្លើង៕
មតិយោបល់