ព័ត៌មានជាតិ

បើករថយន្តបំពានផ្លូវម៉ូតូបុក បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២ និង៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចពោងលឿង នៅលើផ្លូវលេខ២១អា ស្ថិតក្នុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បង្កឡើងដោយរថយន្តម៉ាកកាមរី ឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2P-6693 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ(គេចបាត់) បើកបរក្នុង ទិសដៅពីជើងទៅត្បូងមកដល់ចំណុចខាងលើបានបុកម៉ូតូម៉ាកSuzuki Smash ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1B-4023 (ពាក់មួកនឹងមានកញ្ចក់មើលក្រោយ) បើកបរក្នុងទិសដៅពីត្បូងមកជើង ជិះឈ្មោះ មឿន វាសនា ភេទប្រុស អាយុ៣០ឆ្នាំ(របួសធ្ងន់) ស្នាក់នៅក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ជនរងគ្រោះរងរបួសធ្ងន់ត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះ។

ចំពោះមធ្យោបាយទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សារទុកនៅអធិការដ្ឋានក្រុងតាខ្មៅបណ្តោះអាសន្ន។ មូលហេតុមកពីអ្នកបើកបររថយន្ត បើកបរចូលចំណែកផ្លូវម៉ូតូ៕

មតិយោបល់