ភ្នំពេញៈ កម្លាំងល្បាតអន្តរាគមន៍ខណ្ឌចំការមន ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ខណៈដែលកំពុងចុះល្បាតពួនស្ទាក់ទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន។
ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលំ ក្រុម៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងល្បាតបានចុះល្បាតនៅចំណុចខាងលើ ដោយមានការសង្ស័យឈ្មោះ ថូ សំណាងភេទប្រុស អាយុ២៦ឆ្នាំ មុខរបរដាំត្រកួនលក់ ស្នាក់នៅសង្កាត់ជើងឯក ខណ្ឌដង្កោ ក៏បានហៅឲ្យឈប់ហើយបានឆែកឆេរក្នុងខ្លួនជនសង្ស័យខាងលើបានរកឃើញថ្នាំញៀនសថ្លាប្រភេទម៉ាទឹកកក១កញ្ចប់តូចដោយរូបគេប្រាប់ថាគេទើបនិងទិញពីជនសង្ស័យឈ្មោះ វី សៅ អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទើបសមត្ថកិច្ចបន្តទៅឃាត់ខ្លួនជនសង្ស័យខាងលើ រកឃើញថ្នាំញៀន២៥កញ្ចប់តូច ដែលរូបគេវិចខ្ចប់សម្រាប់លក់ឲ្យម៉ូយ សរុបទាំងអស់២៦កញ្ចប់តូច។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមជាមួយនិងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានខណ្ឌចំការមនដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជនីភ្នំពេញចាត់កាត់ការតាមនិតិវិធីច្បាប់៕




https://youtu.be/tUtMa2kyEsg
មតិយោបល់