ព័ត៌មានកីឡា

មុនប៉ះគ្នាល្ងាចនេះ តោះមកមើល U-15 កម្ពុជា វាយបកយកឈ្នះ U-15 ហ្វីលីពីន កាលឆ្នាំ២០១៦(វីដេអូ)

កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ ក្នុងការប្រកួតពានរង្វាន AFC Cup U14 ដោយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៤ឆ្នាំ បានវាយបកយកឈ្នះលើក្រុម ជម្រើសជាតិហ្វីលីពីនអាយុក្រោម ១ឆ្នាំ ជាលទ្ធផល ៣ទល់១ ហើយមកដល់ពេលនេះក្លាយជា U-15។

សូមរំលឹកថា U-15 កម្ពុជា និងត្រូវជួប​​​ U-15 ហ្វីលីពីន ម្តងទៀតក្នុងពានរង្វាន់ AFF U-15 Championship 2017 ដែលប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ នាវេលាម៉ោង ៦និង៣០ នាទីល្ងាចនេះ (ម៉ោងនៅប្រទេសថៃ) ដោយធ្វើឡើងនៅកីឡដ្ឋាន Chonburi Campus Stadium 1 នាទីរួមខេត្ត Chonburi។

រង់ចាំមើលថា U-15 កម្ពុជា អាចបន្តយកឈ្នះលើក្រុម U-15 ហ្វីលីពីន ទៀតទេនៅល្ងាចនេះ៕

ខាងក្រោមនេះជាវីដេអូនៃការប្រកួតកាលពីឆ្នាំ២០១៦៖

//www.youtube.com/watch?v=jtDG2QJZOAc

មតិយោបល់