សៀមរាបៈ លោកវរសេនីយ៍ឯក ដួង សុខា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់ Post News ថា កម្លាំងនគរបាលនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យជាស្ត្រីម្នាក់ តាមដីកាបង្គាប់តុលាការ ពីបទបង្ករបួសដោយចេតនា ដែលការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧។
ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ភាច ពេញ ភេទស្រី អាយុ៤៤ឆ្នាំ ស្នាក់នៅភូមិស្វាយជ្រុំ ឃុំសំរោង ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមដីការបង្គាប់ឲ្យចាប់ខ្លួនលេខ ១៤ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១២ របស់លោកចៅក្រមស៊ើបសួរ លឹម សុគន្ធារ៉ា ពីបទបង្ករបួសដោយចេតនាកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ នៅភូមិស្វាយជ្រុំ ឃុំសំរោង៕


មតិយោបល់