ព័ត៌មានជាតិ

​បុរសម្នាក់ ជិះម៉ូតូលឿន បុកអ្នកថ្មើរជើង ដួលរងរបួសធ្ងន់ខ្លួនឯង!

ពោធិ៍សាត់: កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងអ្នកថ្មើរជើង បណ្តាលឲ្យម្ចាស់ម៉ូតូដួលរងរបួសធ្ងន់ នៅ​ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២០៩-២១០ ភូមិខ្នាចរមាស ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់​​។
​​
ជនរងគ្រោះជិះម៉ូតូ ​Yamaha Exciter ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះក្នុង​ល្បឿនលឿន លុះ​ដល់ចំណុចកើតហេតុបានបុកជនមិនស្គាល់អត្តសញ្ញាណម្នាក់ បណ្តាលឲ្យដួលម៉ូតូរងរបួសធ្ងន់ខ្លួនឯង។ ជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន​៕

មតិយោបល់