ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធ និងករណីសញ្ចរកម្ម ជួញដូរព្រហ្មចារីក្មេងស្រីឱ្យតាតា

ភ្នំពេញ: កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការងារអនីតិជននៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ បានធ្វើការបញ្ជូនស្ត្រីជាជនសង្ស័យ ពាក់ព័ន្ធនិងករណី សញ្ចរកម្ម ជួញដូរព្រហ្មចារីក្មេងស្រី និងជួញដូរផ្លូវភេទលើស្ត្រីនិងកុមារ ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់។

ស្ត្រីជាជនសង្ស័យមានឈ្មោះ អេង បុប្ផា ហៅម៉ាច ភេទស្រី អាយុ៣២ឆ្នាំ រីឯជនរងគ្រោះមានចំនួន៤រូប ដែលត្រូវស្ត្រីជាជនសង្ស័យណែនាំទៅឲ្យតាៗ ហើយជន រងគ្រោះទាំងនោះមានអាយុចាំពី១៥ឆ្នាំ រហូតដល់ ២៣ឆ្នាំ។

បើយោងតាមរបាយការណ៍សំយោគរបស់សមត្ថកិច្ចបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៣ ឧសភា ឆ្នាំ២០១៦ កន្លងទៅ ដោយមានការដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី លីឡាយ និងមានការសម្របសម្រួលពីសំណាក់លោកព្រះរាជអាជ្ញារងកុល បុន បានចុះទៅបង្ក្រាបជាក់ស្តែងករណីសញ្ចរកម្ម ជួញដូរព្រហ្មចារីក្មេងស្រី និងជួញដូរផ្លូវភេទលើស្ត្រីនិងកុមារ ដែលជនសង្ស័យកំពុងនាំក្មេងស្រីទៅលក់ព្រហ្មចារី ចំណុចផ្លូវសម្តេច ជា ស៊ីម កែងផ្លូវចូលរមណីយដ្ឋានបឹងបៃតង នៅភូមិ ត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

photo_2016-05-25_18-36-31 photo_2016-05-25_18-36-32

មតិយោបល់