បន្ទាយមានជ័យៈ យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ របស់ជនរងគ្រោះឈ្មោះ ហុក ច័ន្ទឧត្ដម ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណី ហិង្សាដោយចេតនា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។
ក្រោយពីទទួលបានពាក្យបណ្ដឹង សមត្ថកិច្ច បានចាត់ចែងកម្លាំង ធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅវេលាម៉ោង១៩ និង៤៣នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចតាមផ្លូវ ស្ថិតក្នុងភូមិ/សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទី១.ឈ្មោះ ហេង ល័ក្ខ ភេទប្រុស អាយុ២១ឆ្នាំ និង២.ឈ្មោះ រិន ភារម្យ ភេទប្រុស អាយុ២៥ឆ្នាំ អ្នកទាំង០២ រស់នៅភូមិ/សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្រោយឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់ ត្រូវបាននាំមកសួរ ដោយនៅចំពោះមុខសមត្ថកិច្ច ពួកគេបានសារភាពថា ពិតជាប្រើអំពើហិង្សា (យកខ្សែក្រវាត់ វាយលើជនរងគ្រោះ) បណ្ដាលឲ្យរងរបួសប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕
មតិយោបល់