ព័ត៌មានជាតិ

យកលុយដុល្លារក្លែងក្លាយទៅចាយ ខុសគោលដៅ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ ជនសង្ស័យម្នាក់ ដែលសមត្ថកិច្ចអះអាងថា ពាក់ពន្ធ័នឹងករណីចរាចរលុយដុល្លារក្លែងក្លាយ កាលពីម៉ោងជាង១០ព្រឹកថ្ងៃទី ២៩ តុលានេះ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានចាប់ខ្លួន បន្ទាប់ពីជនរងគ្រោះប្តឹងពាក់ពន្ធ័នឹងករណី ទិញខោអាវឲ្យដុល្លារក្លែងក្លាយ។

សមត្ថកិច្ចបាននិយាយថា ជនសង្ស័យឈ្មោះ សឿន រស្មី ភេទទី៣ មុខរបរជាងអ៊ុតសក់នៅហេងលី សំអាងការ ស្នាក់នៅមុខផ្សារហេងលី ទីកន្លែងកំណើតសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកស្ត្រីអ្នកលក់ខោអាវមានឈ្មោះ ជួ ឆាយ ជា ជាជនជាតិចិនដីគោក ស្នាក់នៅភូមិចុងថ្នល់ខាងកើតសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានដកស្រង់សម្តីជនរងគ្រោះថា មុនពេលកើត មានជនសង្ស័យម្នាក់បានដើរចូលមកទិញអាវរបស់គាត់ចំនួន១ ក្នុងតម្លៃ២ដុល្លារស្មើរនិង៨០០០រៀលហើយជនសង្ស័យបានឲ្យលុយក្រដាស២០ដុល្លារមករូបគាត់ ពេលនោះគាត់ក៏អាប់លុយចំនួន ៧២០០០រៀល ឲ្យទៅជនសង្ស័យវិញ ប៉ុន្តែដោយសារក្រដាសលុយនោះ មានសភាពស្លេកខុសធម្មតា ទើបស្ត្រីជនជាតិចិននោះ បានហៅជនសង្ស័យទៅកន្លែងដូរលុយ ពេលទៅដល់អ្នកដូរលុយបានប្រាប់ថាលុយនេះក្លែងក្លាយទេ ទើបប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន យកមកប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លា ធ្វើការសាកសួរ។

ទោះជាបែបណា ករណីនេះ ជនសង្ស័យបានឆ្លើយថា រូបគេក៏មិនដឹងថាលុយនេះក្លែងក្លាយដែរ។ គ្រានោះសមត្ថកិច្ចបានធ្វើការឆែកឆេរ នៅក្នុងកាបូបជនសង្ស័យរួចក៏រកឃើញលុយដុល្លារក្លែងក្លាយចំនួន៤សន្លឹក ស្មើរនឹង៨០ដុល្លារ ទើបសមត្ថកិច្ចសម្រេចធ្វើការឃាត់ខ្លួនតែម្តង៕

ចរាចរលុយដុល្លារក្លែងក្លាយ ចរាចរលុយដុល្លារក្លែងក្លាយ ចរាចរលុយដុល្លារក្លែងក្លាយ ចរាចរលុយដុល្លារក្លែងក្លាយ

មតិយោបល់