ព័ត៌មានជាតិ

បុកទាំងព្រឹក! អាចង្រិតប៉ះអាចង្រិត របួសធ្ងន់ស្រាល៤នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដែលបណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល ហើយក្នុងនោះមានកុមារម្នាក់ផងដែរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានបញ្ជាក់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ដែលរួមដំណើរជាមួយកុមារម្នាក់ធ្វើដំណើរដោយម៉ូតូមួយគ្រឿង ស៊េរីសង់ឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GN 8758 បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុក៏មានម៉ូតូមួយគ្រឿងទៀតស៊េរីសង់ប៊ិចឆ្នាំ២០១២ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF 9909 ជិះគ្នា២នាក់បានមកពីក្រោយយ៉ាងលឿនពេលមកដល់ក៏បានវ៉ាក់អើគ្នារួចក៏ទាក់ដៃចង្កូតបណ្តាលឲ្យដួលបោកខ្លួនទៅនិងផ្លូវរួចភាគីខាងសង់ប៊ិចម្នាក់បានខ្ទាតចូលរថយន្ត បណ្តាលឲ្យរថយន្តកិនបាក់ជើងរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ រីឯរថយន្តដែលកិនទៅបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលចោមចៅ២បានចុះទៅធ្វើវាស់វែងយកសម្ភារ:អែបខាង ដើម្បីរង់ចាំកម្លាំងជំនាញចរាចរណ៍ផ្លូវគោកយកសម្ភារ:យកទៅរក្សាទុកនិងដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់