ព័ត៌មានជាតិ

លឿនគ្មានប្រណី! ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងរបួសធ្ងន់ទាំងសងខាង!

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីម៉ូតូ២គ្រឿងបានបុកគ្នាពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូទាំងសងខាងរងរបួសធ្ងន់រៀងខ្លួន ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទី យប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ២១ ស្ថិតនៅក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១ ជាអ្នកបើកបរម៉ូតូម៉ាកស៊ីទី ១០០
ពណ៌ក្រហម ពាក់ស្លាកលេខ កណ្ដាល 1T-5597 ឈ្មោះ ព្រីង ចន្ធី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល រងរបួសធ្ងន់ បាក់ជើងឆ្វេងនិងបែកក្បាល ត្រូវក្រុមគ្រួសារដឹកទៅព្យាបាល នៅមន្ទីរពេទ្យប្រទេសវៀតណាម។ ចំណែកជនរងគ្រោះទី២ ជាអ្នកបើកបរម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1U-0959 មានឈ្មោះ សឿន ថា ភេទប្រុស អាយុ ៣០ ឆ្នាំ ស្នាក់នៅភូមិខ្ពប ឃុំសំពៅពូនស្រុកកោះធំ ខេត្តកណ្តាល រងរបួសធ្ងន់បែកក្បាល ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម ។

មុនពេលកើតហេតុគេបានឃើញ អ្នកបើកបរម៉ូតូម៉ាកស៊ីទី១០០ បើកបរជែង រថយន្តធំ ដែលមានទិសដៅស្របគ្នា បានចូលទៅស្ដាំដៃរបស់ម៉ូតូម៉ាកហុងដាសេ ១២៥ ស៊េរី២០១៦ ធ្វើឲ្យអ្នកបើកបរម៉ូតូ ស៊េរី២០១៦ គេចមិនផុត ក៏បុក ម៉ូតូម៉ាកស៊ីទី១០០ ចំចង្កេះលេខបណ្ដាលធ្វើឲ្យអ្នកបើកបរទាំងសងខាងរងរបួសធ្ងន់ ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែង រួចយកមធ្យោយដែលពាក់ព័ន្ធមករក្សាទុកនៅអធិការដ្ឋាន ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់