ខេត្តកែបៈ កាលពីវេលាម៉ោង ៧និង ៣០នាទីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ ២០១៩ មានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់បានធ្វើអត្តឃាតដោយសង្ស័យយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯង នៅចំណុចព្រះរាជតំណាក់ស្តេច ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។
ជនរងគ្រោះឈ្មោះ ឌៀប មៀន ភេទប្រុស អាយុ៤៩ឆ្នាំ ជាមន្ត្រីនគរបាលខេត្តកែប មានប្រពន្ឋឈ្មោះជ័យ មាន អាយុ៣៧ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅភូមិកែអង្វែ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។
បច្ចុប្បន្នសព ត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ពាក់ព័ន្ធនឹងករណីនេះ សារព័ត៌មាន Post News មិនអាចស្វែងរកព័ត៌មានលម្អិតពីសមត្ថកិច្ចបានទេ ដោយសារខាងសមត្ថកិច្ចហាក់មិនចង់ប្រាប់ ឬមានបំណងចង់បិទបាំងប្រភព៕
មតិយោបល់