ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តព្រះសីហនុ៖ បញ្ឈប់ការលក់ដូរកាំជ្រួច និងគោម!!!

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ កម្លាំងការិយាល័យទេសចរណ៍ បានធ្វើការដុតចោលកាំជ្រួច ដែលចាប់បានកាលពីយប់មិញ។

ក្នុងនោះដែរលោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអំពាវនាវជូនដល់ប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការលក់ដូរកាំជ្រួច និងគោម ហើយក៏បានដាក់បទបញ្ជាយ៉ាងតឹងរឹងឲ្យសមត្ថកិច្ចធ្វើការរឹតបន្តឹងបញ្ឈប់ការលក់ដូរកាំជ្រួច និងការដុតលេង នៅតាមឆ្នេរសមុទ្រ ៕

មតិយោបល់