ព័ត៌មានជាតិ

ចោរស្រីក្រមុំ ឆ្កឹះសោបន្ទប់លួចបានលុយ៤ម៉ឺន គេចមិនរួចពីកណ្ដាប់ដៃពលរដ្ឋ

ភ្នំពេញៈ ជនសង្ស័យវ័យក្រមុំម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ទៅឲ្យសមត្ថកិច្ចប៉ុស្តិ៍កន្ទោក បន្ទាប់ពីជនសង្ស័យរូបនេះ ធ្វើសកម្មភាពឆ្កឹះសោបន្ទប់ជួលរបស់កម្មករបាន២បន្ទប់ លួចបានលុយមួយចំនួន កាលពីវេលាម៉ោង២៖២០នាទី រសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ជួលជាន់ទី១ បុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

នារីជាជនសង្ស័យវ័យក្មេង មានឈ្មោះ ពូន សុផល អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិឫស្សី១គុម្ព ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែកលុយដែលលួចយកបាន ចំនួនជាង៤ម៉ឺនរៀល។

ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យបានប្រើកូនសោមួយចង្កោមឡើងទៅធ្វើសកម្មភាពឆ្កឹះសោបន្ទប់ជួលជាន់ទី១ កន្លែងកើតហេតុ បានសម្រេចចំបួន២បន្ទប់ លួចបានលុយ ហើយតែត្រូវបានពលរដ្ឋក្បែរនោះឃើញទាន់ ដឹងជាក់មិនមែនម្ចាស់ ក៏នាំគ្នាចាប់ឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍កន្ទោក តែម្តង។

នារីសង្ស័យក្រោយឃាត់ខ្លួន ត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី រួមជាមួយវត្ថុតាង លុយ និងកូនសោមួយចង្កោមសម្រាប់ធ្វើសកម្មភាព៕

1 2 3 4

https://youtu.be/8-IgklnO958

https://youtu.be/rjAZkg1XT9s

https://youtu.be/h2rzOO3bGYg

https://youtu.be/Om4U1NydSq4

មតិយោបល់