កណ្ដាលៈ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៧.៣០នាទី ម៉ោងដឹង ករណីលង់ទឹក(ស្លាប់) នៅចំណុច ក្នុងស្រះក្រោយ ផ្ទះជនរងគ្រោះចម្ងាយប្រហែល ១០០ ម៉ែត្រស្ថិតក្នុងភូមិអំពៅព្រៃទី១ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនរងគ្រោះ ១ នាក់ ឈ្មោះ សែត វុត្ថា ភេទ ប្រុស អាយុ ៣២ ឆ្នាំរស់នៅភូមិ ឃុំកើតហេតុខាងលើ ។
មុខរបរកម្មករសំណង់។
សភាពនៃរឿងហេតុ តាមការបំភ្លឺរបស់ប្រពន្ធ ជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុនៅថ្ងៃទី១៦.០៥.២០២០ វេលាម៉ោង ១៧:៣៥នាទី ជនរងគ្រោះបានចេញពីធ្វើការមកផ្ទះវិញក៏និយាយប្រាប់ប្រពន្ធថាបងពុះអុសទុកឲ្យអូនឲ្យហើយក្រែងពេលបងមិននៅអូនពុះអុសទៅខ្លាចអូនឈឺទៀត រួចប្រពន្ធ ជនរងគ្រោះបានដើរទៅមុខដើម្បីទៅរកខ្ចីទូរស័ព្ទគេតេថាមានការផ្ទាល់ខ្លួន ភ្លាមនោះជនរងគ្រោះបានរត់ទៅក្រោយផ្ទះបាត់ទៅបន្ទាប់មកក្រុមគ្រួសារបានដើររកតែរកមិនឃើញ រហូតដល់យប់រួចក៏ចូលសំរាន្តបាត់ទៅ លុះដល់វេលាម៉ោង១៥ៈ៣០នាទីថ្ងៃទី១៧.០៥.២០២០មានប្រជាពលរដ្ឋនៅក្នុងភូមិបានដើររកក្ដាមក៏ប្រទះឃើញសាកសពជនរងគ្រោះលង់ទឹកស្លាប់បាត់ទៅហើយ រួចក៏បានរាយការណ៍មកសមត្ថកិច្ចហើយសមត្ថកិច្ចបានបង្កើតគណះកម្មកាពិនិត្យរួមមាន៖ កម្លាំងជំនាញស្រុក កម្លាំងប៉ុស្តិ៍ អាជ្ញាធរមូលរដ្ឋាននិងគ្រូពេទ្យចុះមកដល់ផ្ទះជនរងគ្រោះ
ធ្វើការពិនិត្យទៅលើសាកសព៖តាមការសន្និដ្ឋានរបស់ជំនាញនិងគ្រូពេទ្យសពពិតជាបានស្លាប់ដោយសារការលង់ទឹក ហើយពុំមានស្លាកស្នាមអី្វគួរអោយកត់សម្គាល់ឡើយ។ ក្រោយពេលពិនិត្យរួចបានប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕





មតិយោបល់