ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ជាមុខសញ្ញាចែកចាយគ្រឿងញៀន

កណ្តាលៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័នឹងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

ការចាប់ឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោង១២យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិចុងព្រែក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ ហូយ ហ៊ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិចុងព្រែក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ។ វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន ម៉ាទឹកកក២កញ្ចប់តូច,ទូរសព្ទដៃ១គ្រឿង និងប្រាក់២០០រៀល។

មុនឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងនគរបាលប៉ុស្ដិ៍ព្រែកស្ដីបានចល័តល្បាតនៅក្នុងភូមិសាស្ត្រ លុះមកដល់ចំណុចកើតហេតុខាងលើ បានជួបមុខសញ្ញាសង្ស័យ ដោយមានការសង្ស័យបានត្រួតពិនិត្យ ឆែកឆេររកឃើញថ្នាំញៀនម៉ាទឹកកក ២កញ្ចប់តូច នៅជាប់ខ្លួននឹងជនសង្ស័យ ។ ក្រោយមកត្រូវបាននគរបាលប៉ុស្ដិ៍ព្រែកស្ដី បញ្ជូនមកកាន់ផ្នែកជំនាញប្រឆាំងគ្រឿងញៀននៃអធិកាដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការ តាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ចំពោះថ្នាំញៀន ម៉ាទឹកកក ២កញ្ចប់តូចខាងលើ ពិតជារបស់ខ្លួនកាន់ឲ្យ ឈ្មោះ ហួយ ហឿន ភេទប្រុស ទុកដើម្បីចែកចាយប្រាកដមែន៕

មតិយោបល់