និយ័តករទូរគមនាគមន៍កម្ពុជា បានសម្រេចលុបអាជ្ញាបណ្ណប្រតិបត្តិការផ្តល់សេវាទូរគមនាគមន៍ របស់ក្រុមហ៊ុនចំនួន ៣ រួមមាន ក្រុមហ៊ុន Acumen Cambodia ក្រុមហ៊ុន E-Cloud និងក្រុមហ៊ុន G-Tell (Cambodia) Investment Group (MEGA)។
សេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៍កម្ពុជា ធ្វើឡើងនៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០១៧កន្លងទៅនេះ រួមមាន៖
១. ការលុបអាជ្ញាបណ្ណប្រតិបត្តិការផ្តល់សេវាទូរគមនាគមន៍តាមប្រព័ន្ធ VSAT ដែលបានផ្តល់ជូនក្រុមហ៊ុន Acumen Cambodia
២. ការលុបអាជ្ញាបណ្ណប្រតិបត្តិការផ្តល់សេវា ISP និងសេវា VoIP ដែលបានផ្តល់ជូនក្រុមហ៊ុន E-Cloud
៣. ការលុបអាជ្ញាបណ្ណប្រតិបត្តិការផ្តល់សេវា ISP និងសេវា VoIP ដែលបានផ្តល់ជូនក្រុមហ៊ុន G-Tell (Cambodia) Investment Group។
ការសម្រេចដកអាជ្ញាបណ្ណពី ក្រុមហ៊ុនអសកម្មចំនួន ៣នេះ នឹងអាចផ្តល់ឱកាសវិនិយោគ សម្រាប់ក្រុមហ៊ុនផ្សេងៗទៀត៕
មតិយោបល់