ព័ត៌មានជាតិ

ពិត!ជាគួរអោយអាណិតណាស់ អ្វីដែលញុំខ្លាចជាងជម្ងឺកូវីត១៩នោះគឺដាច់បាយ (ពីជីវិតអ្នកដឹកជញ្ជូន)

នេះបើយោងតាម សេចក្ដីសម្រេច ស្ដីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ចំពោះអ្នកដែលធ្វេីការចេញក្រោយម៉ោង ៨:០០នាទីយប់ ត្រូវមានលិខិតបញ្ជាក់ និងត្រូវពាក់កាតជាប់ខ្លួន ចាប់ពីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះតទៅ ។

ចំពោះអ្នកបំពានបម្រាមគោចរនេះ នឹងត្រូវឃាត់យាន្តយន្ត យកមករក្សាទុក ហេីយត្រូវឲ្យធ្វេីចត្តាឡីស័ក នៅផ្ទះរយ:ពេល១៤ថ្ងៃ បេីមិនអនុវត្តតាម នោះសមត្ថកិច្ចនឹងចាត់វិធានការណ៍តាមច្បាប់ ៕

ដោយឡែក! បគ្គលិកដឹកជញ្ជូនម្ហូបអាហារ មិនជាប់ បំរាមគោចរ ទេ!
តែត្រូវដាក់ឯកសារតាមខ្លួន និងកាតបុគ្គលិក។

ពិត!ជាគួរអោយអាណិតណាស់ សំរាប់អ្នកប្រកបរប រកស៊ី មិនថាឋានះ ណាក៏ដោយ គឺត្រូវតែប្រឹងរកដើម្បីក្រពះ ។ ដោយឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុក មួយ​(Design Logo Cambodia) បានបង្ហោះ នូវខ្លឺមសារមួយដែលរៀបរាប់ដូចខាងក្រោម៖

កំពុងតែអង្គុយចាំការកម្មង់របស់ភ្ញៀវស្រាប់តែមានពូប៉ូលីសម្នាក់មកសួរថាធ្វើខាងការងារនឹងអត់ខ្លាចឆ្លងកូវីត19ទេអីព្រោះប្អូនត្រូវដឹកជញ្ជូនម្ហូបអោយគេគ្រប់ទីកន្លែងញុំឆ្លើយប្រាប់គាត់វិញថា បាទពូញុំខ្លាចដូចតែគ្នាដែលនឹងខ្លាចឆ្លងណាស់ តែអ្វីដែលញុំខ្លាចជាងជម្ងឺកូវីត19នោះគឺដាច់បាយ បើលញុំមិនខំប្រឹងចេញធ្វើការងារនេះទេគឺចប់ហើយពូប្រាកដជាគ្មានបាយហូបទេព្រោះអីគ្រួសារញុំក្រណាស់ជីវភាពញុំរស់នៅសព្វថ្ងៃគឺត្រូវពឹងលើការងារមួយនេះហើយ ទោះបីជាខ្លាចក៏គ្មានជម្រើសពូប៉ូលីសក៏និយាយថា ជីវិតជាកូនអ្នកក្រចឹងហើយតស៊ូឡើងប្អូន នឹងហើយប្រញាប់ទៅផ្ទះទៅយប់ជ្រៅហើយព្រោះឥឡូវក្រសួងចេញគោលការហើយមិនអោយធ្វើដំណើរយប់ជ្រៅទេសូមអោយជួបតែសំណាងល្អណាប្អូនជាចុងក្រោយមានតែ អគុណបំណងល្អរបស់ពូប៉ូលីសរស់នៅគ្មានអ្នកខ្វាយខ្វល់ទោះស្លាប់ទៅក៏គ្មានអ្វីត្រូវស្ដាយ
សីហា ជីវិតអ្នកដឹកជញ្ជូន

 

 

 

 

មតិយោបល់