បាត់ដំបងៈ ស្ត្រីម្នាក់បានផឹកថ្នាំកណ្តុរធ្វើអត្តឃាតសម្លាប់ខ្លួនឯង បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល៩យប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចអូរចំម្លងស្នេហ៍ ស្ថិតក្នុងឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វឿន ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរកម្មករកាច់ពោត ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
ប្រភពដដែលបានបន្តថា មូលហេតុដែលបណ្ដាលឲ្យជនរងគ្រោះធ្វើអត្តឃាត គឺមកខឹងប្តីមិនដាំបាយឲ្យហូប ក្រោយពីខ្លួនមកពីធ្វើការវិញ។
ក្រោយពេលកើតហេតុ សាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់