ព័ត៌មានជាតិ

ថ្នាក់រៀននៅអាហ្វហ្គានីស្ថាន ត្រូវបានបែងចែកដោយវាំងននរវាងសិស្សស្រី និងសិស្សប្រុស

សាកលវិទ្យាល័យនៅអាហ្វហ្គានីស្ថានដែលគ្រប់គ្រងដោយក្រុមតាលីបង់បានចាប់ផ្តើមជាថ្មីដោយមានវាំងននបំបែកនិស្សិតស្រីពីនិសិ្សតប្រុសនៅក្នុងថ្នាក់។

ខណ:ដែលសាកលវិទ្យាល័យនានាកំពុងរៀបចំបើកថ្នាក់រៀនឡើងវិញសម្រាប់ឆមាសថ្មីជាលើកដំបូងចាប់តាំងពីការវិលត្រឡប់មកកាន់អំណាចរបស់ពួកតាលីបង់វិញក្រោយមកពួកគេបានបញ្ជាឱ្យស្ត្រីដែលចូលរៀននៅសាកលវិទ្យាល័យបិទបាំងមុខនិងដងខ្លួនដោយពាក់ហ៊ីយ៉ាបតាមច្បាប់ Sharia ។

លើសពីនេះទៀតយោងតាមឯកសារសិស្សស្រីត្រូវតែបានបង្រៀនដោយគ្រូស្រីតែម្នាក់ឯងឬនៅក្នុងថ្នាក់ដែលបែងចែកដោយវាំងនន។ ក្នុងករណីខ្លះពួកគេក៏អាចត្រូវបានបង្រៀនដោយ “ បុរសចំណាស់ដែលមានចរិតល្អ” ។

បណ្តាប្រទេសមួយចំនួនកំពុងនឹងតាមដានស្ថានការណ៍នៅតាមសាកលវិទ្យាល័យនិងសាលារៀននៅទូទាំងប្រទេសអាហ្វហ្គានីស្ថានព្រោះពួកគេចង់ ឲ្យ ពួកតាលីបង់គោរពសិទ្ធិស្ត្រីក្នុងការអប់រំដើម្បីរក្សាទំនាក់ទំនងការទូត។ ក្នុងរយ:ពេលប៉ុន្មានសប្តាហ៍កន្លងមកនេះតាលីបង់បានធានាថាសិទ្ធិស្ត្រីនឹងត្រូវបានគោរពតាមច្បាប់អ៊ីស្លាម។ ទោះយ៉ាងណាក៏ដោយពួកគេមិនបានផ្តល់ព័ត៌មានលម្អិតអំពីបញ្ហានេះទេ។

កន្លងមកពេលដែលពួកតាលីបង់គ្រប់គ្រងអាហ្វហ្គានីស្ថានពីឆ្នាំ ១៩៩៦ រហូតដល់ឆ្នាំ ២០០១ ស្ត្រីនិងក្មេងស្រីត្រូវបានហាមឃាត់មិនឱ្យចូលសាកលវិទ្យាល័យនិងធ្វើការ។ ពួកគេត្រូវបានអនុញ្ញាតឱ្យបន្តការអប់រំបន្ទាប់ពីកងកម្លាំងអាមេរិកបានចូលអាហ្វហ្គានីស្ថានក្នុងឆ្នាំ ២០០១

មតិយោបល់