ភ្នំពេញៈ ភ្នាក់ងារPost News បានរាយការណ៍មកថា មុននេះបន្តិច មានករណីហិង្សាក្មេងស្ទាវវាយកាប់គ្នា បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងវត្តទួលទំពូង សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ប៉ុន្តែបែរជាជនរងគ្រោះប្រាប់សមត្ថកិច្ចថា ដៃដែលរងបួសនេះ គឺត្រូវដែកធ្លាក់មកចំទើបបណ្តាលឲ្យរបួសបែបជានេះទៅវិញ។ ជនរងគ្រោះជាអ្នករើសអេតចាយ ហើយត្រូវបានអង្គការមួយឃើញអាណិតក៏ជួលកង់បីដឹកទៅព្យាបាល។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ផ្ទាល់ បានឲ្យដឹងថា ជាករណីហិង្សាវាយកាប់គ្នា ក្មេងស្ទាវកាប់ត្រូវដៃជនរងគ្រោះ។
ក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕
មតិយោបល់