ព័ត៌មានជាតិ

ក្លិប​មាន់​ខ្នាយ​មាស ទាត់​ចោល​កញ្ចប់​ទឹកប្រាក់ ៨២ លោ​ន​ផោន ពី Real Madrid

​កីឡាករ Gareth Bale កំពុង​ធ្លាក់​ក្នុងស្ថានភាព​វឹកវរ បន្ទាប់​ពី​ក្លិប​មាន់​ខ្នាយ​មាស ធ្វើការ​សម្រេចចិត្ត ដោយ​អះអាង​ថា​តម្លៃ​ធ្លាក់​មក​ត្រឹម តែ ៨២ លាន​ផោន ពី ក្លិប Real Madrid ។​
​កាលពី​ថ្ងៃ​ម្សិលមិញ​នេះដែរ ខាង Daily Mail បាន​និយាយថា Los Blacos បាន​ចេញ​តម្លៃ​ពិសេស​មួយ បន្ទាប់​ពី​ទិញ​កីឡាករ ខ្សែ​បម្រើ សញ្ជាតិ​វែល ក្នុងតម្លៃ ៨២ លាន​ផោន ។​នេះ​គឺជា​ចំនួន​ដ៏​ធំ​ហើយ ដែល​អាច​បំបែក​កំណត់ត្រា ដែល​ខាង Real Madrid បាន​ទិញ កីឡាករ Ronaldo ពី​ក្លិប បិសាច​ក្រហម ក្នុងតម្លៃ​តែ ៨០ លាន​ផោន​តែប៉ុណ្ណោះ​។​

​ខាង​ពហុ​កីឡដ្ឋាន White Vultures មាន​ការភ្ញាក់ផ្អើល ប៉ុន្តែ មាន់​ខ្នាយ​មាស ក៏​បាន​ធ្វើ​ការបដិសេធ​ចំពោះ​ពាក្យ​ច​ចាម​អារាម​ទាំងនោះ ចំពោះ​តម្លៃ ៨២ លាន​ផោន ដោយ​អះអាង​ថា កីឡាករ Bale មិន​លក់​ក្នុង​តម្លៃ​នោះទេ​។​ការសម្រេចចិត្ត​របស់​ក្រុម​ខ្លួន​បដិសេធ​មិន​លក់​នេះ បាន​ធ្វើឲ្យ​អ្នក​ដឹកនាំ​ក្រុម ក៏ដូចជា​កីឡាករ Bale កំពុង​សុញគំនិត​ណាស់ ចំពោះ​បញ្ហា​នេះ​។ Bale ក៏​ធ្លាប់បាន​សួរ​ប្រធាន​ជាន់ខ្ពស់​ក្លិប លោក Daniel Levy អំពី​ការចាកចេញ​នេះដែរ ដែល​គាត់​បាន​សន្យា​កាលពី ១ ឆ្នាំមុន​។​

​ជាក់ស្តែង​កីឡាករ​រូបនេះ មិន​ចង់​បាត់បង់​តម្លៃ​ខ្លួន​ដល់​ខ្ពស់បំផុត ហើយ​ខាង Real គេ​ក៏​មិន​ចង់​ចំណាយ​នូវ​កញ្ចប់​ទឹកប្រាក់​ដ៏​ច្រើនសន្ធឹក​នេះដែរ ។ តម្លៃ ៨២ លាន​ផោន​ត្រូវ​បាន​ទាត់ចោល តែ​ខាង Los Blancos ឭ​ថា​កំពុង​រៀបចំ​សំណើរ​ជាថ្មី នូវ​កញ្ចប់​ទឹកប្រាក់ រហូតដល់​ទៅ ៩៥ លាន​ផោន ។​
​ចំណែក ខាង Real ក៏​ចង​លក់​កីឡាករ ពីរ​រូប​ក្នុង​តម្លៃ ៥១ លាន​ផោន ជូន​ដល់​ក្លិប មាន់​ខ្នាយ​មាស ក្នុងនោះ​មាន​កីឡាករ Angel Di Maria និង Fabio Coentrao នេះ​ជា​ការ​ផ្តល់​ជូន​សម្រាប់​ការចរចារ​មួយ​ផងដែរ សម្រាប់​មាន់​ខ្នាយ​មាស​៕
Gareth Bale

មតិយោបល់