ព័ត៌មានជាតិ

ឡើងផ្សារដែកមិនប្រយ័ត្ន! ប៉ះខ្សែកាប បណ្តាលឲ្យឆក់ធ្លាក់រងរបួសធ្ងន់

ភ្នំពេញ: ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ ឡើងផ្សារដែក ពេលដែលលើកដែកក៏ស្រាប់តែប៉ះនឹងខ្សែកាប បណ្តាលឲ្យឆក់ធ្លាក់ពីលើដំបូលផ្ទះ រងរបួសធ្ងន់។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៥ និង៤០នាទីល្ងាច ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចមុខរោងចក្រ៦ជាន់ នៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វឿន លុច ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងដែក ស្នាក់នៅម្តុំកាណាឌីយ៉ា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងឳពុកឈ្មោះ វ៉ាន់ វឿន អាយុ៤៦ឆ្នាំ មុខរបរជាងដែកធ្វើការជាមួយគ្នា មានស្រុកកំណើតនៅ ភូមិរស្តៅឃុំត្រៀន ស្រុកស្តៅ ខេត្តកំពង់ចាម។

ប្រភពព័ត៌មានពីឳពុករបស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់និងកូនប្រុសបានមកជួសជុលដំបូលផ្ទះផ្សារដែកឲ្យគេ ខណ:ដែលកំពុងផ្សារ កូនប្រុសគាត់បានលើកដែកដើម្បីផ្សារបន្ត ស្រាប់តែលើកប៉ះនិងខ្សែកាប បណ្តាលឆក់ធ្លាក់រងរបួសធ្ងន់តែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះកងពលតូចលេខ៧១១ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ៕

មតិយោបល់