ព័ត៌មានជាតិ

ចំនួនទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជាកើន២,៦ភាគរយ ក្នុងរយៈពេល៣ខែ

ភ្នំពេញ: ក្រសួងទេសចរណ៍នៅចុងសប្តាហ៍នេះ បានបង្ហាញនូវរបាយការណ៍ពីចំនួនទេសចរណ៍អន្តរជាតិ បានមកទស្សនាកម្សាន្តនៅក្នុងប្រទេសកម្ពុជារយ:ពេល៣ខែដើមឆ្នាំ២០១៦ មានចំនួន ១.៣៤២.៤៧៧នាក់ កើនឡើង២,៦ភាគរយធៀបនឹងរយ:ពេលដូចគ្នាឆ្នាំ២០១៥ ក្នុងនោះតាមអាកាសមានចំនួន៧៨៥.០៣៧នាក់ ស្មើនឹង៥៨,៥ភាគរយ នៃចំនួនសរុបកើនឡើង៧ភាគរយ។

តាមច្រកភ្នំពេញមានចំនួន ៣០៣.២៨១នាក់ ស្មើនឹង ២២,៦ភាគរយនៃចំនួនសរុប កើនឡើង១១,៣ភាគរយ។ តាមច្រកសៀមរាប មានចំនួន ៤៧៩.៣៩៥នាក់ ស្មើនឹង៣៥,៧ភាគរយ នៃចំនួនសរុប កើនឡើង៤ភាគរយ។ តាមច្រកកងកេងមានចំនួន ២.៣៦១នាក់ ស្មើនឹង០,២ភាគរយនៃចំនួនសរុប ។

តាមផ្លូវគោក មានចំនួន ៤៩៣.០៦៥នាក់ ស្មើនឹង៣៦,៧ភាគរយ នៃចំនួនសរុប ថយចុះ៦,៨ភាគរយ ។ តាមផ្លូវទឹកមានចំនួន ៦៤,៣៨៤នាក់ ស្មើនឹង ៤,៨ភាគរយនៃចំនួនសរុប កើនឡើង៤១,៧ភាគរយ។

ដោយឡែកចំនួនទេសចរមកទសនសនាក្នុងខែមីនាឆ្នាំ២០១៦ មានចំនួន៤២៧.៩២៣នាក់កើនឡើង២,៦ភាគរយធៀបនឹងខែមីនាឆ្នាំ២០១៥ ក្នុងនោះតាមផ្លូវអាកាសមានចំនួន២៤៤.៥៥៩នាក់ស្មើនឹង៥៧.២ភាគរយ នៃចំនួនសរុប កើនឡើង៦,៦ភាគរយ។ ច្រកភ្នំពេញមានចំនួន ១០៤.៨៦០នាក់ ស្មើនឹង២៤,៥ភាគរយ នៃចំនួនសរុប កើនឡើង១១,១ភាគរយ ។ តាមច្រកសៀមរាប មានចំនួន ១៣៩.៦៩៩នាក់ ស្មើនឹង៣២,៦ភាគរយ នៃចំនួនសរុប កើនឡើង៣,៥ភាគរយ។

ចំណែកតាមផ្លូវគោក មានចំនួន ១៦១.៣៩៧នាក់ស្មើនឹង៣៧,៧ភាគរយ នៃចំនួនសរុប ថយចុះ៦,២ភាគរយ។ តាមផ្លូវទឹកមាន ២១.៩៦៧នាក់ ស្មើនឹង៥,១ភាគរយ នៃចំនួនសរុប កើនឡើង៤១,១ភាគរយ។

ទីផ្សារទេសចរសំខាន់ៗទាំង១០មកកម្ពុជា ក្នុងរយ:ពេល៣ខែដើមឆ្នាំនេះមាន៖

វៀតណាម មានចំនួន ២១៧.៨៦៤នាក់ ស្មើនឹង ១៦,២ភាគរយ នៃចំនួនសរុប ថយចុះ៣,៤ភាគរយ ចិនមានចំនួន ២១៧.២១៣នាក់ ស្មើនឹង ១៦,២ភាគរយនៃចំនួនសរុប កើនឡើង១៦,១ភាគរយ កូរ៉េ មានចំនួន១៣១.៥៤៨នាក់ ស្មើនឹង៩,៨ភាគរយ នៃចំនួនសរុប ថយចុះ១៧,៧ភាគរយ ថៃមានចំនួន៨៥.៦៥៩នាក់ ស្មើនឹង ៦,៤ភាគរយ នៃចំនួនសរុប កើនឡើង ១៩,៧ភាគរយ អាមេរិកមានចំនួន ៧៥.៧០៦នាក់ ស្មើនឹង ៥,៦ភាគរយ នៃចំនួនសរុប កើនឡើង១២,៥ផាគរយ ឡាវមានចំនួន ៥៨.៧៩០នាក់ ស្មើនឹង ៤,៤ភាគរយ នៃចំនួនសរុប ថយចុះ ៣៧,៨ភាគរយ ជប៉ុន មានចំនួន៥៥.៧៥៩នាក់ ស្មើនឹង ៤,២ភាគរយ នៃចំនួនសរុប ថយចុះ៣ភាគរយ អង់គ្លេស មានចំនួន ៥១,៥៨៥នាក់ ស្មើនឹង៣,៨ភាគរយ នៃចំនួនសរុប កើនឡើង ៦,៦ភាគរយ បារាំងមានចំនួន ៤៨.៦៧៨នាក់ ស្មើនឹង៣,៦ភាគរយ នៃចំនួនសរុប កើនឡើង៣,៤ភាគរយ និងប្រទេសអាឡឺម៉ង់ មានចំនួន ៤៦.៨៤០នាក់ ស្មើនឹង ៣,៥ភាគរយ នៃចំនួនសរុប កើនឡើង ៣៦,៧ភាគរយ បើធៀបនឹងរយ:ដូចគ្នាឆ្នាំ២០១៥កន្លងទៅ៕

tour-620

មតិយោបល់