ភ្នំពេញៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តដឹកដីមួយគ្រឿង បើកបរខ្វះការប្រុតប្រយត្ន័ បានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតពាក់ស្លាកលេខ 1FA-8575 ពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ផ្លូវចូលវត្តសំរោងអណ្តែត ក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាក ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត ក្នុងនោះក៏មានការឡាយនៅលើផេក Post News Media ផងដែរ៕







មតិយោបល់