ព័ត៌មានកីឡា

Rooney រកបាន១គ្រាប់ ពីចម្ងាយយ៉ាងអស្ចារ្យ ឲ្យ Everton ក្នុងការបង្ហាញខ្លួនសារជាថ្មីម្តងទៀតឲ្យក្រុម

ក្នុងដំណើរ នៃការប្រកួតទេសចរណ៍ របស់ក្រុម Everton លើកដំបូងនេះក្នុងឆ្នាំនេះ ខ្សែប្រយុទ្ធ ដ៍ឆ្នើម ដែលទើបវិលត្រឡប់មកកាន់ក្លិបវិញ Wayne Rooney បានរកគ្រាប់បាល់បាន ១គ្រាប់ ពីចម្ងាយយ៉ាងអស្ចារ្យ ក្នុងការបង្ហាញខ្លួនលើកដំបូងឲ្យក្លិប។

ជាការពិតណាស់ វត្តមាននៃការវិលត្រឡប់របស់ខ្សែប្រយុទ្ធ Wayne Rooney ពិតជាមានភាព សោមនស្សខ្លាំងណាស់ សម្រាប់ក្រុម Everton ។ ជាក់ស្តែងណាស់ នៅក្នុងការប្រកួតទេសចរណ៍ជាមួយក្រុម Gor Mahia ខ្សែប្រយុទ្ធជើងចាស់ Rooney ស៊ុតបាន១គ្រាប់ឲ្យ Everton ក្នុតចំណោម ២គ្រាប់ដែលក្លិបរកបាន។ Everton បានយកឈ្នះក្រុម Gor Mahia ក្នុងលទ្ធផល ២-១ ដែល Rooney ស៊ុតនាំមុខនៅនាទីទី ៣៥ ហើយត្រូវតាមស្មើមកវិញដោយ Tuyisenge នៅនាទីទី ៣៧ និងស៊ុតយកឈ្នះវិញដោយកីឡាករ Dowell នៅនាទីទី ៨២។

ដូច្នេះហើយ ការបង្ហាញខ្លួនរបស់ Wayne Rooney ឲ្យក្រុម Everton ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ ខណះក្លិប នៅមានការប្រកួតជាច្រើនទៀត ដោយជឿជាក់ថា Rooney នឹងបន្តជួយក្លិបបន្តទៀត។ ម្យ៉ាងវិញទៀត ក្រុម Everton សង្ឃឹមថា វត្តមានរបស់ Rooney នឹងធ្វើឲ្យក្រុម អាចមានតំណែងល្អជាងមុន ក្នុងពានអឺរ៉ុប នៅរដូវកាលក្រោយនេះ។

ខាងក្រោមនេះវីដេអូ នៃការប្រកួតរវាងក្រុម Gor Mahia និងក្រុម Everton ៖

មតិយោបល់