ព័ត៌មានជាតិ

គ្រូបង្វឹករបស់ AT Madrid ចេញបកស្រាយដំណឹងចាកចេញរបស់ Felix

បរទេស៖ ក្រោយលេចឬដំណឹងអំពីការចាកចេញរបស់កីឡាករឆ្នើម Joao Felix រួចមកនៅសប្តាហ៍នេះគ្រូបង្វឹកក្លឹប AT Madrid លោក Diego Simeone បានចេញមកធ្វើការឆ្លើយតបចំពោះព័ត៌មានមួយនេះ។

កីឡាករឆ្នើមវ័យ២២ឆ្នាំរូបនេះបានបង្ហាញទំរង់លេងដ៏យ៉ាប់យឺនក្នុងការប្រកួតកន្លងមកគិតចាប់តាំងតែពីបានផ្ទេរមកចូលរួមជាមួយនឹងក្លឹបក្នុងតម្លៃខ្លួនបំបែកកំណត់ត្រាប្រមាណជា១២៦លានអ៊ឺរ៉ូ។

ក្រៅពីបញ្ហារបួសហើយនោះការប្រកួតកាន់តែតិចបានន័យថាកីឡាករនឹងមានពេលវេលាកាន់តែតិចក្នុងការចូលរួមការប្រកួតដោយក្នុងនោះក្លឹបក៏បានទើបតែទិញបានកីឡាករចំណូលថ្មីៗដូចជា Cunha និងកីឡាករ Griezmann៕

មតិយោបល់