ព័ត៌មានជាតិ

ពិតជាហ៊ានមែន! ឃាត់ខ្លួនមន្ត្រីអង្គការហេឡូត្រាសម្នាក់ ដែលលួចរថយន្តអង្គភាពទៅលក់

បន្ទាយមានជ័យ: មន្ត្រីអង្គការហេឡូត្រាសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទលួចរថយន្តរបស់អង្គភាពយកទៅលក់។ ជនសង្ស័យនេះត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ខណ:ដែលកំពុងបើករថយន្ត
នៅចំណុចខាងត្បូងផ្លូវលេខបូក (ផ្លូវឡើងបង្គោលសីមាលេខ២៧)នៅចំណុចភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលមូលដ្ឋានស្រុកថ្មពួកម្នាក់បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថាជនសង្ស័យមានឈ្មោះ គុណ តឿ ភេទប្រុសអាយុ ៤៣ឆ្នាំជាបុគ្គលិកអង្គការហេឡូត្រាស ប្រចាំភូមិថ្មរមៀល។

បច្ចុប្បន្នខ្លួនជនសង្ស័យខាងលើ កំពុងស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចនៃអធិការនគរបាលស្រុកថ្មពួកដើម្បីរៀបចំកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់៕

មតិយោបល់