ព័ត៌មានជាតិ

ស្លាប់ទៀតហើយ! ដោយសារតែវិបត្តិគ្រួសារ ស្ត្រីម្នាក់សម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួន!

ពោធិ៍សាត់ៈ លោកអធិការក្រុងពោធិ៍សាត់បានប្រាប់ Post News ថា មានករណីស្ត្រីម្នាក់ធ្វើអត្តឃាតចងកសំលាប់ខ្លួន។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែលជាង ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិស្រះស្រង់សង្កាត់ព្រៃញី ក្រុងខេត្តពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ពៅ លាប់ ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុងខេត្តពោធិ៍សាត់ ខេត្តពោធិ៍សាត់ មុខរបរកសិករ។ មានប្តីឈ្មោះ ផាត់ ផាន (ហៅទូច) ជាមេភូមិស្រះស្រង់។

ប្រភពដដែលបានបន្តថា នៅពេលកូនភ្ញាក់ពីដេកហើយបានមកមើលម្តាយព្រោះម្តាយឈឺ ប៉ុន្តែពេលមកមើលមិនឃើញម្តាយនោះទេ ហើយកូនបានតាមរកស្រាប់តែប្រទះឃើញសពម្តាយចងកសម្លាប់ខ្លួននឹងជាយសារ៉ុងជាមួយដើមត្រសេកក្រោយផ្ទះប្រហែល២០០ម៉ែត្រ មូលហេតុដោយសារពិបាកចិត្តក្នុងវិបត្តិគ្រួសារ។

ក្រោយពេលកើតហេតុ សាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់