ក្រុមហ៊ុនអាកាសចរណ៍អារីយ៉ាណាអាហ្វហ្គានីស្ថាន (Ariana Afghan) បានចាប់ផ្តើមដំណើរការជើងហោះហើរមួយចំនួនឡើងវិញ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន រវាងទីក្រុងកាប៊ុល និងទីក្រុងសំខាន់ៗចំនួន ៣ កាលពីថ្ងៃសៅរ៍ ៤ កញ្ញា បន្ទាប់ពីក្រុមបច្ចេកទេសមកពីប្រទេសកាតាបានបើកព្រលានយន្តហោះរដ្ឋធានីឡើងវិញ សម្រាប់ជំនួយ និងសេវាកម្មក្នុងស្រុក។
ក្រុមហ៊ុនអាកាសចរណ៍នេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថាការហោះហើររវាងទីក្រុងកាប៊ុលនិងទីក្រុង Herat ភាគខាងលិច ទីក្រុង Mazar-i Sharif នៅភាគខាងជើងអាហ្វហ្គានីស្ថាននិងទីក្រុង Kandahar នៅភាគខាងត្បូងបានចាប់ផ្តើមដំណើរការឡើងវិញហើយ៕
ប្រភព៖ BTV


មតិយោបល់