បាត់ដំបងៈ បុរសចំណាស់ម្នាកច្រឡំចំដបដាក់ថ្នាំបាញ់ស្មៅថាជាដបស្រាស យកទៅផឹកបណ្តាលឲ្យពុលស្លាប់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជៀន សឿន ភេទប្រុស អាយុ៧៤ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
ប្រភពដដែលបានបន្តថា មូលហេតុដោយសារជនរងគ្រោះយកដបស្រាសមកផឹកច្រទ្បំចំជាមួយដបថ្នាំបាញ់ស្មៅ បណ្តាលឲ្យស្លាប់តែម្តង។
ក្រោយពេលកើតហេតុ សាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់