ព័ត៌មានជាតិ

ចំនួន​និស្សិត​ដែល​ពុល​អាហារ​កើនឡើង​ដល់​ទៅ ១០៧ នាក់​នៅអេ​ហ្ស៊ី​ប​

Cairo: ចំនួន​សិស្ស​និស្សិត​អេ​ហ្ស៊ី​បដែល​ទទួល​រងគ្រោះ​ដោយសារ​ការពុល​អាហារ​នៅ​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​បាន​កើន​ដល់​ទៅ 107 នៅពេល​ដែល​និស្សិត​ដទៃទៀត​កំពុង​ធ្វើការ​កូដកម្ម​និង​បិទ​ផ្លូវ​មួយចំនួន​។​
https://i1272.photobucket.com/albums/y389/domneng/r-EGYPT-PROTESTS-large570_zps42307d5e.jpg
​និស្សិត​ដែល​ពុល​អាហារ​ទាំងនោះ​ជា​និស្សិត​មកពី​សាកលវិទ្យាល័យ al-Azhar ដែល​មាន​ទីតាំង​នៅក្នុង​ទីក្រុង Nasr ។ ពួកគេ​ចាប់ផ្តើម​ធ្វើ​ទុក​ក្រោយពេល​ទទួល​ទាន​អាហារ​នៅក្នុង​អាហា​រដ្ឋា​ន​មួយ​របស់​សាកលវិទ្យាល័យ​ដែល​គេ​ជឿជាក់ថា​ត្រី​ធុ​ណា​និង​បន្លែ​ដែល​បាន​ធ្វើឲ្យ​មាន​ការពុល​នេះ​។​របាយ​ការ៍​ចុង​ក្រោយ​គិត​មក​ត្រឹម​យប់​ថ្ងៃ​ច័ន្ទ​នេះ​មិន​មាន​អ្នក​ស្លាប់​នោះ​ទេ​។​

​ក្រុម​ប៉ូលីស​បាន​ប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​ទប់ទល់​នឹង​និស្សិត​រាប់រយ​នាក់​ដែល​មាន​ការ​ខឹងសម្បារ​នឹង​រឿង​នេះ​ហើយ​បាន​នាំគ្នា​ធ្វើ​កូដកម្ម​បិទផ្លូវ​មួយចំនួន​នៅ​ក្បែរ​សាលា​ក្នុង​គោលបំណង​ឲ្យ​លោក​សាកលវិទ្យាធិកា​រលោក Osama al-Abd លាឈប់​ពី​ការងារ​៕​

មតិយោបល់