ក្រុម ដែលមានមូលដ្ឋានក្នុងទីក្រុង Manchester ទាំង២ គឺ Man Utd និង Man City នឹងត្រូវជួបគ្នាដំបូងក្នុងដំណើរនៃការប្រកួតទេសចរណ៍ លើទឹកដីសហរដ្ឋអាមេរិក នៅថ្ងៃទី ២០ កក្កដា ខាងមុខនេះ។
អ្វីដែលជារឿង ដ៍ចម្លែកនោះ ក្រុមទាំង២ ត្រូវពាក់អាវ ដែលមានប៉ាក់រូបសត្វឃ្មុំ នៅលើអាវ បានក្លាយជាប្រធានបទដ៍ សំខាន់មួយ នាពេលនេះ។ បើតាមលោក អភិបាលក្រុង Manchester លោក Ferran Soriano បានឲ្យដឹងថា ក្រុមកីឡាករទាំងអស់ របស់ក្រុមបាល់ទាត់ទាំង២ គឺ Manchester United និង Manchester City ត្រូវតែពាក់អាវ ដែលមានប៉ាក់រូបសត្វឃ្មុំ ទាំងអស់គ្នា។ ជាការពិតណាស់ ការពាក់អាវរូបសត្វឃ្មុំ នេះ ចង់បង្ហាញឲ្យក្រុមទាំង២ ធ្វើការរំលឹកទៅដល់ មនុស្សដែលបានស្លាប់ ចំនួន ២២នាក់ ក្នុងអំពើហិង្សា នៃការបន្ទុះគ្រាប់បែកកាលពីថ្ងៃទី ២២ ឧសភាកន្លងមក។ ម្យ៉ាងវិញទៀត រូបសត្វឃ្មុំ នេះតំណាងឲ្យភាពសប្បុរសធម៌ ដែលក្រុមទាំង២ អាចប្រមូលថវិកាបន្ថែមក្នុងការជួយដល់ជនរងគ្រោះទាំងអស់នោះ។
គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះថវិការ ដែលបានប្រមូលពីសប្បុរសជននានាជុំវិញពិភពលោក មានចំនួន ១២លានផោន ហើយ ដែលថវិកានេះ នឹងកើនឡើងជាបន្តបន្ទាប់ទៀត។ ដូច្នេះហើយ ការប្រកួតរវាងក្រុមបីសាចក្រហម Manchester United និងក្រុមមេឃខៀវ Manchester City នៅថ្ងៃទី ២០ កក្កដា ខាងមុខនេះ នឹងក្លាយជាការប្រកួតដ៍សំខាន់មួយដែល ក្រុមទាំង២ ឆ្លៀត ប្រមូលថវិការសប្បុរសធម៌ ដើម្បីយកទៅទ្រទ្រង់ ការកើតមានបន្ទុះគ្រាប់បែក កាលពី២ខែមុន ម្យ៉ាងវាក៍ជាការរំលឹកទៅដល់ អ្នកដែលបានស្លាប់ចំនួន ២២នាក់ នៅក្នុងព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រនេះផងដែរ។
មតិយោបល់