ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌជ្រោយចង្វាធ្វើការជិះរ៉ុងល្បាតនៅក្នុងមូលរដ្ឋានតាមបណ្តោយផ្លូវជាតិលេ៦ ក្នុងសង្កាត់ជ្រោយចង្វារ និងសង្កាត់ព្រែកលៀបក្នុងចន្លោះម៉ោង ៧យប់ដល់ម៉ោង ២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ បានឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនបានជាបន្តបន្ទាប់ចំនួន ១៣នាក់ និងដកហូតថ្នាំញៀន ៥កញ្ចប់តូច ម៉ូតូ៥គ្រឿងធ្វើការបង្ហាញមុខនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅខណ្ឌជ្រោយចង្វារ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងខាងលើកម្លាំងល្បាតរបស់ខណ្ឌជ្រោយចង្វារកំពុងជិះរ៉ុងល្បាតនៅក្នុងមូលដ្ឋានតាមបណ្តោយផ្លូវជាតិលេខ៦ នៅក្នុងសង្កាត់ជ្រោយចង្វា និងសង្កាត់ព្រែកលៀប ក៏ប្រទះឃើញជនសង្ស័យ ១៣នាក់កំពុង់ជិះម៉ូតូ ៥គ្រឿងជិះតាមបណ្តោយផ្លូវជាតិលេខ៦ ចេញមកពីទិញថ្នាំញៀននៅក្នុងរាជធានីភ្នំពេញ ក៏មានការសង្ស័យ ក៏ឃាត់សាកសួរជាបន្តបន្ទាប់ និងឆែកឆេរត្រួតពិនិត្យរកឃើញម្សៅពណ៌សារធាតុញៀនចំនួន៥កញ្ចប់តូចនៅនឹងខ្លួនតែម្តងរួចសមត្ថកិច្ចយើងបានឃាត់ខ្លួនយកមកអធិការដ្ឋានខណ្ឌជ្រោយចង្វាដើម្បីសាកសួរបន្ត។
ក្រោយពីសមត្ថកិច្ចសាកសួររួចមក ក្រុមជនសង្ស័យទាំងនោះបានសារភាពថាពួកគេបានទិញថ្នាំញៀននៅម្តុំរោងចក្រឆ្នាំងក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក និងពួកគេមួយចំនួនទៀតទិញនៅផ្លូវ ៦០ម៉ែត្រក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
បច្ចុប្បន្នជនសង្ស័យទាំង១៣នាក់ខាងលើនិងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតីវិធីច្បាប់៕
មតិយោបល់