ពោធិ៍សាត់ៈ លោកអធិការស្រុកភ្នំក្រវ៉ាញ បានប្រាប់Post News ថា ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការប្រទះឃើញសាកសពបុរសម្នាក់ចងកសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២យប់ ឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើនេះមានឈ្មោះ ប៊ូ ជ័យ ភេទ ប្រុស អាយុ៤៤ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ ដោយមានកូនប្រុសស្រីចំនួន៥នាក់ ក្នុងបន្ទុកគ្រួសារ និងជាមនុស្សដែលញៀនស្រា រហូតបាត់បង់សតិ និងធ្លាប់វាយធ្វើបាបប្រពន្ធផងដែរ។
យោងតាមប្រភពព័ត៌មានពីប្រពន្ធរបស់ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានចូលសម្រាកដូចសព្វដង លុះដល់វេលាម៉ោង១១យប់ គាត់បានឃើញប្តីរបស់គាត់ ដើររ៉េរ៉ ចុះឡើង តែគាត់មិនបានចាប់អារម្មណ៍នោះទេ ទើបដល់វេលាម៉ោង៤ទៀបភ្លឺ ក៏ប្រទះឃើញប្តីចងកសម្លាប់ ដោយប្រើខ្សែគោ ចងជាប់ដើមទៀបស្លាប់បាត់ទៅហើយ។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់