ព័ត៌មានជាតិ

ព្រោះតែរកការងារធ្វើមិនបាន បុរសម្នាក់សុខចិត្តតែងខ្លួនបន្លំធ្វើស្រីដើម្បីចូលធ្វើការនៅរោងចក្រCRCH!

ភ្នំពេញៈ បុរសម្នាក់ដោយសារតែរកការងាធ្វើមិនបាន ក៏សម្រេចចិត្តតែងខ្លួនធ្វើជាស្រីបន្លំចូលរោងចក្រ ហើយដើរចូលទៅដល់ក្នុងបន្ទប់រដ្ឋបាល តែដោយសាខាងរដ្ឋបាលមិនស្គាល់ រួចបានប្រាប់ទៅថៅកែរោងចក្ររាយការណ៍មកសមត្ថកិច្ចឲ្យឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍នគរបាលខណ្ឌដង្កោ។

ហេតុការនេះបានកើតឡើងនៅវេលាម៉ោ១១និង៣០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងរោងចក្រកាត់ដេរយីហោCRCH ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។

ជនសង្ស័យជាប្រុសតែងខ្លួនធ្វើស្រីមានឈ្មោះ បាន បុន អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងកក់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ដោយមានការរាយការណ៍ពីថៅកែរោងចក្រខាងលើថា មានជនសង្ស័យបានចូលទៅក្នុងបន្ទប់រដ្ឋបាល ហើយពុំមានអ្នកណាស្គាល់ហើយមិនដឹងថាមានបំណងអ្វី រួចក៏បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលដង្កោយកមកសួរនាំ។

ក្រោយពីធ្វើការសួរនាំបុរសនោះឆ្លើយថា រូបគេជាមនុស្សប្រុសទេ សព្វថ្ងៃរស់នៅជាមួយជីដូនចាស់អាយុ៧០ឆ្នាំជាងទៅហើយ ព្រោះឪពុកម្ដាយបានស្លាប់ចោលអស់ ហើយក៏បានដើរកការងារោងចក្រធ្វើជាច្រើនកន្លែងតែខាងរោងចក្រប្រាប់ថាមិនយកទេប្រុសៗ ទើបរូបគេសម្រេចចិត្តតែងខ្លួនធ្វើជាស្រីដើម្បីងាយស្រួលដើររកការងាធ្វើ ហើយនៅព្រឹកថ្ងៃកើតហេតុគេបានដើរមករោងចក្រខាងលើ រួចមកមានគេប្រាប់ថាចាំដល់ម៉ោង១១ថ្ងៃត្រង់ចាំចូលទៅបន្ទប់រដ្ឋបាល និងបានការងាធ្វើហើយ លុះដល់ម៉ោង១១ថ្ងៃត្រង់គេបានដើរចូលទៅដល់បន្ទប់រដ្ឋបាលបានប្រហែលជាកន្លះម៉ោង ស្រាប់តែសមត្ថកិច្ចមកចាប់រូបគេមកប៉ុស្តិ៍ប៉ូលិសដោយអត់ដឹងអីសោះ។

ពេលបានស្ដាប់ពីការរៀបរាប់ពីបុរសដែលបានតែងខ្លួនពីមនុស្សប្រុសមកធ្វើជាមនុស្សស្រី ដើម្បីដើររកការងាធ្វើរួចសមត្ថកិច្ចប៉ុស្តិ៍នគរបាលខណ្ឌដង្កោក៏បានធ្វើការណែនាំ និងបានឲ្យត្រឡប់ទៅផ្ទះវិញ៕

មតិយោបល់