ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៊ុនស្រាបៀរកម្ពុជា ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅមុខធនាគារហត្ថាកសិករ

ត្បូងឃ្មុំ: កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០១៩ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តកណ្តាល បានសហការ ជាមួយកម្លាំងព្រហ្មទណ្ឌស្រុកត្បូងឃ្មុំ និងក្រុងសួង ខេត្តត្បូងឃ្មុំ បានធ្វើការចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភលើទំនុកចិត្ត នៅចំណុចមុខធនាគារហត្ថាកសិករ ភូមិសួងកើត សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

ជនសង្ស័យឈ្មោះ និន វុឌ្ឍី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរបុគ្គលិក ក្រុមហ៊ុនស្រាបៀរកម្ពុជា ដែលបានប្រព្រឹត្តកាលពីថ្ងៃទី ២៨ ខែកុម្ភ: ឆ្នាំ២០១៤ នៅចំណុចភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ការឃាត់ខ្លួននេះ ធ្វើទ្បើងតាមដីកាលេខ ៤៦៣ ចុះថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០១៥ របស់លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនមកសាលាដំបូងខេត្តកណ្តាល ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់