ព័ត៌មានជាតិ

តំណាងអយ្យការសម្រេចចោទប្រកាន់ និងបញ្ជូនសំណុំរឿង អតីតនគរបាលបាញ់ផ្អើលក្រុងគុជ ទៅចៅក្រមស៊ើបសួរ

ភ្នំពេញៈ លោក ស្រី ម៉ាកនី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់តាមទូរសព្ទថា លោកបានសម្រេចចោទប្រកាន់លើឈ្មោះ ឈ្មោះ ទូច បូភាព ភេទប្រុស អាយុ៣៥ឆ្នាំ ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ យោងតាមមាត្រា ៤៩០នៃក្រមព្រហ្មទណ្ឌ។

លោក ស្រី ម៉ាកនី បន្តថា នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ លោកបានបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តហើយ។

គួររំលឹកថា ឈ្មោះ ទូច បូភាព ភេទប្រុស អាយុ ៣៥ឆ្នាំ ដែលបានបាញ់ ជិត ១០គ្រាប់នៅក្នុងទឹកដីខណ្ឌដូនពេញ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនោះ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនកាលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ គ្រាដែលខ្មាន់កាំភ្លើងរូបនេះចូលខ្លួនតបតាមដីកា របស់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ៕

មតិយោបល់