ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដឹកដី បុកកិនម៉ូតូពីលើ បណ្ដាលឲ្យរងការខូចខាត ហើយពិតជាសំណាងល្អណាស់ ដែលជនរងគ្រោះជាម្ចាស់ម៉ូតូលោតចេញទាន់វេលា ហេតុការណ៍នេះ កើតឡើងតាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់/ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សូមបញ្ជាក់៖ ជនរងគ្រោះជាអ្នករត់ម៉ូតូឌុប ដឹកម៉ូយពីខេត្តកណ្ដាលទៅចោមចៅ ប៉ុន្តែមិនទាន់គោលដៅផង ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងឲ្យភាគីទាំង ២ធ្វើការសម្រួលគ្នា ហើយខាងម្ចាស់រថយន្តបង្ក ព្រមចេញសំណងឲ្យទៅជនរងគ្រោះ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕
មតិយោបល់