ពោធិ៍សាត់ៈ លោកអធិការស្រុកបាកាន បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ បណ្តាលឲ្យស្រ្តីម្នាក់ ស្លាប់នៅនឹងកន្លែង។
ហេតុកាណ៍កើតឡើងនៅវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវគ្រួសក្រហម ស្ថិតនៅក្នុងភូមិបត់គរគីថ្មី ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
បង្កឡើងដោយរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 0101 បើកបរដោយឈ្មោះ នឿន វ៉ិត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិចំការខ្លុយ ឃុំអូរតាប៉ោង ធ្វើដំណើរពីត្បូងទៅជើង ក្នុងដំណើរស្របទិស ក៏មានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់1D-3295 ជិះដោយឈ្មោះ ស៊ឹម ខុម ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅភូមិបត់គគីថ្មី ឃុំអូរតាប៉ោងស្រុកបាកាន ខេត្តពោធិ៍សាត់ បើកពីមុខរថយន្ត ហើយក៏ត្រូវរថយន្តកិនចំក្បាល បណ្តាលឲ្យធ្លាយខួរស្លាប់នៅនឹងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំយករថយន្តនឹងម៉ូតូមករក្សាទុក រង់ចាំការដោះស្រាយគ្នាពេលក្រោយ។ ចំណែកសាកសព ត្រូវបានក្រុមគ្រួសារលើកចូលផ្ទះ ធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់