ព័ត៌មានកីឡា

សៀង ចន្ធា រកបាន ១គ្រាប់ ជួយឲ្យ U15 កម្ពុជា ទទួលបាន ៣ពិន្ទុ

ការប្រកួតលើកទី៣ នៃពានរង្វាន់ជើងឯកយុវជនអាស៊ាន (AFF U-15 Championship 2017) ដោយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៥ឆ្នាំ បានយកឈ្នះលើ ក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើតអាយុក្រោម ១៥ឆ្នាំ ដោយលទ្ធផល ១ទល់០ ដែលធ្វើបានសម្រេចដោយកីឡាករ សៀង ចន្ធា នៅដើមវគ្គទី២។

សូមរំលឹកថា បន្ទាប់ពីទទួលជ័យជម្នះ ១ទល់០ ធ្វើឲ្យ U15 កម្ពូជា ឡើងមកឈរលេខ២ បណ្ដោះអាសន្ននៅក្នុងពូល B ដោយមាន ៦ពិន្ទុ តាមពីក្រោយក្រុម U15 ម៉ាឡេស៊ី ដែលមាន ៩ពិន្ទុ ក្នុងដៃ៕

មតិយោបល់