ភ្នំពេញៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តតូរីសមួយគ្រឿង បានបុកពីក្រោយរថយន្តក្រុងពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ហើយក្រោយពីបង្កហេតុហើយនោះ អ្នកបើកបរថយន្តស៊ាំយ៉ុងបានរត់គេចខ្លួនបាត់ស្រមោល។
ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕
មតិយោបល់